រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបការកាន់កាប់ទន្រ្ទានឈូសឆាយដីលិចទឹកតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១ នៅសាលាខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបការកាន់កាប់ទន្រ្ទានឈូសឆាយដីលិចទឹកតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងលោក មួន សុណា ប្រធាននាយកដ្ឋានតាមដានការអនុវត្តច្បាប់ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរដែលពាក់ព័ន្ធ អាជ្ញាធរស្រុកមុខកំពូល និងស្រុកពញាឮ ដែលមានផ្ទៃដីជាប់បឹងទន្លេសាប និងកងកម្លាំងទាំងបី។

ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា ព្រៃលិចទឹកពិតជាមានសារៈសំខាន់ សម្រាប់ទីជម្រកត្រីពងកូន និង ជីវៈចម្រុះនៅក្នុងបឹងទន្លេសាប តែបើសិនព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំនោះ វានឹងធ្វើអោយប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះ ជាពិសេសទិន្នផលត្រី និង មានការថយចុះជារៀងរាល់ឆ្នាំ ព្រមទាំង សត្វស្លាបទៀតផង។

អត្ថបទទាក់ទង