ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១ លោកគ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញចូលរួមជាអធិតី ក្នុងកិច្ចប្រជុំការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទ ២០២០នៅខេត្តកណ្តាល ដោយបានពិភាក្សាលើសេចក្តីព្រាង : ការគ្រប់គ្រងចំណូលសារពើពន្ធ,ការគ្រប់គ្រងចំណាយ,ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ អង្គប្រជុំនេះមានការអញ្ជើញចូលរួមពី នាយករងរដ្ឋបាល មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដារខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងតាមបណ្តាមន្ទីរដែលពាក់ព័ន្ធមួយចំនួនផងដែរ។