រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាលបាន រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ស្រុក-ឃុំ ឆ្នាំ២០២១

+++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលស្រុកលើកដែកសហការជាមួយមន្ទីរផែនការខេត្តកណ្តាល បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ស្រុក-ឃុំ២០២១ ក្រោមអធិបតីភាពឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល។ អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះរួមមាន លោក អភិបាលស្រុក លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកមេឃុំ ស្មៀនឃុំ និងអង្គការដៃគូអភិវឌ្ឍនានា។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត បានលើកឡើងថា៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគស្រុក-ឃុំឆ្នាំ២០២១ របស់រដ្ឋបាលស្រុក នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងត្រូវបានកែសម្រួលចុងក្រោយដោយក្រសួងផែនការ និងលេខាធិការដ្ឋាន ដើម្បីផ្សារភ្ជាប់រវាងកម្មវិធីវិនិយោគរបស់ស្រុក-ឃុំ សង្កាត់ ទៅនឹងកម្មវិធីវិនិយោគក្រុង ស្រុក និងរវាងក្រុង-ស្រុក ទៅកម្មវិធីវិនិយោគខេត្ត ដែលអាចគាំទ្រនិងឆ្លើយតបទៅនឹងស្ថានភាពនិងតម្រូវការជាក់ស្តែងតាមលទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងទាមទារឲ្យមានការគាំទ្រពីស្ថាប័ននិងអង្គភាពពាក់ព័ន្ធទាំងអស់។សូមជម្រាបថា៖គម្រោងដែលឃុំទាំង៧ បានស្នើឡើងសរុបមានចំនួន ៣០១គម្រោងចែកចេញជា ៥ផ្នែក រួមមាន៖ ១.ផ្នែកសេដ្ឋកិច្ចចំនួន៥៥គម្រោង ២.ផ្នែកកសង្គមកិច្ចចំនួន ៦៤គម្រោង ៣.ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងគ្រោះមហន្តរាយចំនួន៥៤គម្រោង ៤.ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈចំនួន ៧៧គម្រោង ៥.ផ្នែកយេនឌ័រចំនួន ២៥០គម្រោងជាលទ្ធផលនៃសិក្ខាសាលានេះគំរោងរបស់ឃុំដែលទទួលការគាំទ្រ សរុបមានចំនួន ១១០ លើ២៥០ ក្នុងនោះ ក្នុងគម្រោងទទួលបានការគាំទ្រ ៥៦ លើ២៥០គម្រោង ក្រៅគម្រោងទទួលបានការគាំទ្រ ៥៤ លើ២៥០គម្រោង។ ដោយឡែកគម្រោងរបស់ស្រុក ទទួលបានការគាំទ្រ ៦លើ៩០គម្រោង ក្នុងគម្រោង ទទួលបាន ៦លើ៩០គម្រោង៕

អត្ថបទទាក់ទង