រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការកិច្ចការពារកុមារផ្តោតលើការថែទាំជំនួស និងអំពើហឹង្សាក្នុងគ្រួសារ ឆ្នាំ២០២១

++++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ នួន នារតី ប្រធានគណៈកម្មការកិច្ចការស្ត្រី និងកុមារខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការកិច្ចការពារកុមារផ្តោតលើការថែទាំជំនួស និងអំពើហឹង្សាក្នុងគ្រួសារ ឆ្នាំ២០២១ នៅសាលាខេត្តកណ្តាល និងបានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពីសំណាក់ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអង្គការ UNICEF, និងអង្គការដៃគូរនានា និងមន្ត្រីបុគ្គលិកសង្គមនៅតាមមូលដ្ឋានក្រុង-ស្រុកជាច្រើនរូបផងដែរ។លោកជំទាវ នួន នារតី បានថ្លែងក្នុងកិច្ចប្រជុំថា៖ យើងបានរួមគ្នាយ៉ាងសកម្មក្នុងការឆ្លុះបញ្ចាំងអោយឃើញពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ និងផែនការសម្រាប់អនុវត្តបន្ត ក្នុងគោលបំណងរួមគ្នាប្រតិបត្តិតាមតួនាទី និងការទទួលខុសត្រូវរៀងៗខ្លួនសំដៅសម្រេចអោយបាន នូវគោលដៅរួមរបស់យើង គឺការលើកកម្ពស់ ការថែទាំកុមារក្នុងការបង្ការ និងការទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដែលមិនចាំបាច់ ទប់ស្កាត់ការប្រើអំពើហឹង្សាលើកុមារគ្រប់ទម្រង់ (ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការមិនអើពើ)ជាដើម។នៅត្រឹមឆ្នាំ២០២៣ ផែនការនេះត្រូវបាន រៀបចំឡើងក្រោមការដឹកនាំបច្ចេកទេស នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទា និងដឹកនាំប្រតិបត្តិការ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សម្របសម្រួលដោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្រ្តី និងកុមារខេត្ត និងអង្គការ UNICEF ដោយមានកិច្ចសហការយ៉ាងសកម្មជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន នៅក្នុងខេត្ត។ហើយផែនការកិច្ចការពារកុមារនេះ សម្រេចបានលទ្ធផលជោគជ័យតាមសូចនាករកំណត់ អាស្រ័យដោយអ្នកមានភារកិច្ច និងការទទួលខុសត្រូវក្នុងការអនុវត្តទាំងអស់ ដូចមានចែង ក្នុងផែនការនេះ បង្កើនការយល់ដឹង និងមានឆន្ទៈក្នុងការប្រតិបត្តិសំដៅធ្វើអោយកុមារនៅក្នុងខេត្តកណ្តាល ក៏ដូចនៅក្នុងប្រទេសកម្ពុជា ទទួលបាននូវកិច្ចការពារប្រកបដោយសមធម៌ពី ទម្រង់ផ្សេងៗ ដែលនាំអោយប៉ះពាល់ជាអវិជ្ជមានដល់ផ្នែកអារម្មណ៍ ផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ និងការមិនអើពើ ការរើសអើង ដែលជាសិទ្ធិរបស់កុមារគ្រប់រូបត្រូវទទួលបានដូចៗគ្នា ក្នុងចំណោមសិទ្ធិជាមូលដ្ឋានចម្បងទាំង៤ របស់កុមារ គឺការរស់រានមានជីវិត ការអភិវឌ្ឍ ការចូលរួម និងការការពារ ដោយយើងគ្រប់គ្នា។

អត្ថបទទាក់ទង