រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល ប្រគល់អង្ករ និងសម្ភារៈ មួយចំនួនជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្ត

++++++++++++++++++ខេត្តកណ្ដាល៖ សម្ភារៈមួយចំនួនរួមមាន៖ អង្ករ ត្រីខ ទឹកត្រី ភេសជ្ជៈចំរុះ ឈុតសម្ភារៈវះកាត់ អាវពេទ្យ ឃីដថ្នាំពេទ្យ និងថ្នាំចិន ត្រូវបានរដ្ឋបាលខេត្តកណ្ដាល ប្រគល់ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្ត សម្រាប់បម្រើដល់ការងារនៅក្នុងមូលដ្ឋានរៀងៗខ្លួន។ ដែលពិធីប្រគល់អង្ករ និងសម្ភារៈនេះដែរ ប្រារព្ធធ្វើនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល។មានប្រសាសន៍ក្នុងពិធីប្រគល់នេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា សម្ភារៈដែលបានផ្ដល់ជូននៅពេលនេះ គឺទទួលបានមកពីសប្បុរសជននានា ដែលបានឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់បម្រើដល់ការងារនៅមូលដ្ឋានក្នុងខេត្ត ហើយការផ្ដល់ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៅពេលនេះ គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅក្នុងមូលដ្ឋានផ្ទាល់ ពិសេសចំគោលដៅ និងគោលបំណងរបស់សប្បុរសជនផងដែរ។ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ របស់រដ្ឋបាលឯកភាពក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក្នុងការ អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន លើគ្រប់វិស័យ ពិសេសបានការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ និងលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានជាប់ជាប្រចាំ នៅក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដូចជា៖សកម្មភាព លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និង សកម្មភាពក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ បរិស្ថានជាដើម។ បន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាងនេះទៀតត្រូវ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និង ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួន អូមីក្រុង កុំឱ្យឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ដោយត្រូវបន្តអនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ “៣ ការពារ និង ៣ កុំ" របស់ សម្តេចតេជោនាយករដ្ឋមន្ដ្រី ឱ្យបានជាប់ជាប្រចាំ ។សម្ភារៈដែលបានផ្ដល់ជូនរដ្ឋបាលក្រុង-ស្រុក ដោយក្រុងស្រុកនីមួយៗទទួលបាន៖ អង្ករ ១០តោន, ត្រីខ ៥០កេស, ទឹកត្រី ៤០០យួរ, ភេសជ្ជៈចំរុះ ១៥កេស, ឈុតសម្ភារៈវះកាត់ ៥០ប្រអប់, អាវពេទ្យ ៨កេស, ឃីដថ្នាំពេទ្យ ១កេស, និងថ្នាំចិន ២០០ប្រអប់។

អត្ថបទទាក់ទង