រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ធីសម្ពោធ ឆ្លងប្រាសាទបក្សីចាំក្រុង នៅភូមិរកាកោង ឃុំកោកោងទី១ ស្រុកមុខកំពូល

+++++++++ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ រួមជាមួយលោក សេង ទូច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំរកាកោង១ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ពិធីសម្ពោធ ឆ្លងប្រាសាទបក្សីចាំក្រុង ស្ថិតនៅក្នុងវត្តកែវមណីជោតិ (ហៅវត្តរកាកោងក្រៅ) ស្ថិតនៅក្នុងភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរស្រុកមុខកំពូលសិស្សានុសិស្ស និងពុទ្ធបរិស័ទជាច្រើនរូប។ ដោយមានសំណើរបស់គណៈកម្មការ ព្រះគ្រូចៅអធិការវត្ត និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានសម្រេចជួយសាងសង់ ប្រាសាទបក្សីចាំក្រុងថ្មីនេះ ជំនួសឱ្យប្រាសាទបក្សីចាំក្រុងចាស់ដែលស្រុតដីបាក់ច្រាំងធ្លាក់ចូលទៅក្នុងទឹកទន្លេ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីរក្សាទុកជាកេរ្តិ៍ដំណែលនូវសំណង់ប្រវត្តិសាស្រ្តដែលបង្កប់ដោយព្រលឹងវប្បធម៌ និងសាសនារបស់ជាតិខ្មែរ ដែលបាននិទានរឿងរ៉ាវអំពីបក្សីចាំក្រុង បន្តទៅមនុស្សគ្រប់ជំនាន់។ ប្រាសាទបក្សីចាំក្រុង ដែលសម្ពោធឆ្លងនាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល និងជាសំណង់ប្រវត្តិសាស្ដ្រ ជាគរុភណ្ឌវត្ត បេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីលើកកម្ពស់ អភិរក្សវប្បធម៌ជាតិ និងក៏ជាទីកន្លែងគោរពសក្ការៈបូជាតាមជំនឿប្រពៃណីរបស់ប្រជាពលរដ្ឋម្ចាស់ស្រុក និងប្រជាជនកម្ពុជាទាំងមូល។ប្រាសាទនេះ បានដំណើរការសាងសង់ឡើងវិញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មានទំហំ ៥.៩៤៥ ម៉ែត្រ គុណនឹង ៥.៩៤៥ម៉ែត្រ កម្ពស់១៣.៦ម៉ែត្រ។

អត្ថបទទាក់ទង