រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភះ

++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក ទាំង១១ ត្រូវបម្រើសេវារដ្ឋបាលសេវាសាធារណៈអោយបានល្អ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អោយកាន់តែមានលក្ខណៈល្អប្រសើឡើងថែមទៀត។ ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំបែបនេះ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាលប្រចាំខែកុម្ភះ នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២នេះ នៅសាលាខេត្តកណ្តាល។ ពាក់ព័ន្ធនឹងការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឯកឧត្តមអភិបាលខេត្តបាន ស្នើអោយគ្រប់បណ្ដាក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តខិតខំពង្រឹងយន្តការភូមិឃុំមានសុវត្ថិភាពអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត កម្លាំងសមត្ថកិច្ច ត្រូវសហការគ្នាអោយបានស្អិតរមួត ខិតខំធ្វើការងារអោយបានសកម្ម ដើម្បីបទល្មើសនានាមានការថយចុះ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានខិតខំ សហការគ្នា ក្នុងការបង្ការ ទប់ស្កាត់ ដោះស្រាយបទល្មើសនានាទទួលបានលទ្ធផលយ៉ាងល្អប្រសើរ អាជ្ញាធរនៅមូលដ្ឋានត្រូវបន្តអនុវត្តបទបញ្ជា និងការណែនាំរបស់ខេត្ត និងថ្នាក់ដឹងនាំអោយមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់អជ្ញាធរមូលដ្ឋានត្រូវបំផុសអោយប្រជាពលរដ្ឋចូលរួមអនុវត្ត វិធានអនាម័យតាមការការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ តាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលអោយបានខ្ជាប់ខ្ជួន ។ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកដល់មន្ទីរពាក់ព័ន្ធត្រូវគិតគូរពីបញ្ហាសម្រាមដោយត្រូវណែនាំដល់បងប្អូនកម្មករក៏ដូចប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយចូលរួមសហការដោយប្តូរឥរិយាបថ ពីការ​បោះសម្រាមពាសវាលពាសកាល មកបោះចោលសម្រាមចូល​ក្នុង​ធុងសម្រាម និងទុកដាក់សម្រាមបាន​ត្រឹម​ត្រូវ ដើម្បី​ធ្វើ​ខេត្តរបស់យើង មាន​សោភណ្ឌភាព​ស្អាត និង​មាន​បរិស្ថាន​ល្អជា​និច្ច ។

អត្ថបទទាក់ទង