រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យឆ្លងមហាកុដិ សមិទ្ធផលនានា និងស្រោចព្រះសុគន្ធវារីប្រគេន ព្រះគ្រូសក្សរតនសំវរ ក្រាញ់ ម៉េងស្រ៉ី ឡើងជាព្រះគ្រូចៅអធិការ វត្តត្រពាំងជ្រៃ នៅស្រុកកោះធំ

++++++ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរ និងថ្លែងអំណរគុណដល់សប្បុរសជន និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ព្រះចៅអធិការវត្ត ព្រះសង្ឃ លោកអាចារ្យគណៈកម្មការវត្ត ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមសាមគ្គីកសាងមហាកុដិ និងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកាន់ព្រះពុទ្ធសាសនាគោរពបូជា។ ឯកឧត្តម អភិបាលខេត្តបានថ្លែងដូច្នេះ ក្នុងពិធីបុណ្យឆ្លងមហាកុដិ សមិទ្ធផលនានា ឡើងសាលា និងស្រោចព្រះសុគន្ធវារីប្រគេន ព្រះគ្រូសក្សរតនសំវរ ក្រាញ់ ម៉េងស្រ៉ី ជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ឡើងជាព្រះគ្រូចៅអធិការ នៅក្នុងវត្តត្រពាំងជ្រៃ ឃុំត្រពាំងជ្រៃ ស្រុកកោះធំ ដោយមានការយាងនិមន្តចូលរួម ពីសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ មានស្ថានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ និងនាំមកនូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បូរណភាពទឹកដី និងមានកំណើនសេដ្ឋកិច្ចជាតិបានកើនឡើងជារៀងរាល់ឆ្នាំផងដែរ។ឯកឧត្តមបានបន្តថា ជាមួយនឹងភាពសុខដុមរមនារបស់បងប្អូនប្រជាពលរដ្ឋ និងជីវភាពល្អប្រសើរបែបនេះហើយ ទើបយើងទាំងអស់គ្នាមានឧឱកាសចូលរួមកសាងសមិទ្ធផលនានា លើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ឱ្យមានការរីកចម្រើនជាលំដាប់ ប្រសិនបើគ្មានសន្តិភាព គ្មានស្ថិរភាពនយោបាយ យើងមិនអាចកសាងសមិទ្ធផលនានា និងជួបជុំគ្នាធ្វើបុណ្យទានសប្បាយរីករាយដូចថ្ងៃនេះបានទេ។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានអំពាវនាវ ដល់សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ សូមចូលរួមដើម្បីថែរក្សា កសាងសម្ធិផល ក្នុងព្រះពុទ្ធសាសនា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនជាលំដាប់។សូមជម្រាបផងដែរថា ខេត្តកណ្តាលមានវត្ត ៣៧២វត្ត មានព្រះសង្ឃ ៦១៨៧អង្គ ក្នុងនោះមានវត្តគណៈមហានិកាយ ៣២៧ វត្ត និង ព្រះសង្ឃ ៥៨២១អង្គ អាចារ្យ ១២២៨នាក់ គណៈកម្មការ ២៥២២ នាក់ និងសាលាឆទាន និងសាលាបុណ្យ ៤០២កន្លែង អាស្រម ៩កន្លែង និងពុទ្ធមណ្ឌល ៤កន្លែង ។ លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំបានឲ្យដឹងថា មហាកុដិ ដែលត្រូវបានសម្ពោធឆ្លងនាថ្ងៃនេះគឺមាន បណ្តោយ ២១ម៉ែត្រ និងទទឹង ១១ម៉ែត្រ មានកំពស់មួយជាន់ និងសង់អំពីថ្មប្រក់ក្បឿង ។

អត្ថបទទាក់ទង