រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ជាជនពិការប្រភេទ ក១និងក២

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ជាជនពិការប្រភេទ ក១និងក២ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ដែលតែងតែលើកឡើងអំពីការគិតគូរយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឲ្យរួចផុតពីរបប ប្រល័យពូជសាសន៍ ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើន រហូតដល់សព្វថ្ងៃ។ឯកឧត្ដម បន្តថា អតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល គឺជាគំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាង អង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។ ពលិកម្ម ប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ឯកឧត្ដម បានស្នើដល់ មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ ចូលរួមក្នុងការជួយឧបត្ថម្ភ គាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំ ទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក និងខិតខំកៀរគរសប្បុរសជនជំរុញការអនុវត្ត គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ដែលនៅសេសសល់។សូមបញ្ជាក់ថា អតីតយុទ្ធជន ពិការ ក១ និង ក២ ក្នុងខេត្តកណ្ដាលម្នាក់ៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងថវិកា ១០០,០០០រៀល ប្រធានប៉ុស្តិ៍រដ្ឋបាល ចំនួន ១២៧ នាក់ ក្នុងម្នាក់ៗ ៥០,០០០រៀលផងដែរ៕

អត្ថបទទាក់ទង