រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តកណ្តាល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងប្រវែង ២៥០០ម៉ែត្រ នៅស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង ១ខ្សែប្រវែង ២៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ ស្ថិតនៅឃុំពុកឬស្សី និងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល កាលពីរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់ ខេត្តកណ្តាល ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលត្រូវ បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជាយើង តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេច តេជោនាយករដ្ឋមន្ត្រី។ឯកឧត្តមអភិបាលខេត្តបានបន្តថា ផ្លូវបេតុង១ខ្សែនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានបង្កនូវភាពងាយស្រួលគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរបានងាយស្រួលឆាប់រហ័សជាងមុន ប្រកបដោយសុវត្ថិភាព ជួយសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។ឯកឧត្ដមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងនាពេលនេះជាសក្ខីភាពស្រាប់ ដូច្នេះសន្តិភាពពិតជាមានតម្លៃធំធេងណាស់សម្រាប់យើងទាំងអស់ គ្នាយើងទាំងអស់គ្នាត្រូវ អរគុណដល់សន្តិភាព នឹងត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាពមួយនេះជារៀងរហូត ដើម្បីប្រទេសជាតិមានការអភិវឌ្ឍជាងលឿនពីមួយថ្ងៃទៅមួយថ្ងៃ។នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យបានល្អបំផុត ដោយត្រូវបន្តអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអភិក្រម របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣កុំ និង៣ការពារ ពិសេសត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

អត្ថបទទាក់ទង