រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូខេត្តអានយ៉ាងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់រដ្ឋបាលខេត្តកណ្តាល និងប្រជាពលរដ្ឋទូរទាំងខេត្តកណ្តាល

ខេត្តកណ្តាល៖រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលជួបសំណេះសំណាល និងស្វាគមន៍ពីសំណាក់ លោក ង្វៀង ទៀកហ៊ុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ព្រមទាំងប្រតិភូ។ក្នុងឱកាសនោះលោក ង្វៀង ទៀកហ៊ុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានកត់សម្គាល់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការដែលកើតចេញពីការរួមចំណែករបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធ នៃខេត្តទាំងពីរ និងជឿជាក់ថា ឆ្នាំថ្មី ឆ្នាំ២០២២ ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការនេះ នឹងកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនទាំងផ្នែកជីវភាពរបស់ប្រជាជន និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងខេត្តទាំងពីរ។ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបានមានប្រសាន៍ថា៖ ជាការពិតណាស់ ក្នុងកាលៈទេសៈបច្ចុប្បន្ន និងអតីតកាលបានបញ្ជាក់ឱ្យឃើញថា កម្ពុជា-វៀតណាមតែងតែនៅក្បែរគ្នា និងជួយគ្នាទៅវិញទៅមកក្នុងស្មារតីទទួលខុសត្រូវ និងសម្រេចឱ្យបាននូវឆន្ទៈរួមរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)អំពីចំណងទាក់ទង“ភូមិផងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរ យូរ អង្វែង" ។ ទន្ទឹមនេះឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងខេត្តយើងទាំងពីរ នឹងបន្តពង្រីកថែមទៀត នាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមកនៃប្រជាជនយើងទាំងពីរ និងដើម្បីសន្តិភាព ស្ថេរភាព និងវិបុល ភាពនៃប្រទេសយើងទាំងពីរ ។ជាថ្មីម្តងទៀត ជួសមុខក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ព្រមទាំង ប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមបួងសួងទេវតាឆ្នាំថ្មី តាមជួយអភិបាល ប្រោសព្រំសព្ទសាធុការពរ ប្រជាជនអានយ៉ាង ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមជ័យគ្រប់ប្រការជូនចំពោះ លោក ង្វៀង យៀកហ៊ុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធាន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តអានយ៉ាង និងឯកឧត្តម ង្វៀង ថាញ់ប៊ិន ប្រធានគណៈកម្មាធិការរដ្ឋសង្គមនិយមវៀតណាម សូមមានកំលាំងពលំមាំមួន ជៀសឆ្ងាយពីជំងឺកាចសាហាវទាំងពួង ជាពិសេសជំងឺកូវីដ-១៩ ព្រម ទាំងទទួលបានជោគជ័យគ្រប់ភារកិច្ច ។ជាចុងបញ្ចប់ ភាគីទាំងពីរក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងស្និទ្ធស្នាលបំផុត ៕

អត្ថបទទាក់ទង