រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ខេត្តកណ្ដាល ៖ នារសៀល ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងប្រចាំការ នៅទីតាំងគម្រោងជីកស្ដារផ្ទៃបឹងវាលសំណាប ស្ថិតនៅឃុំបារុង ស្រុកល្វាឯម និងឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងនៃគណ:អភិបាលខេត្ត កងកម្លាំង គណៈអភិបាលស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល និងលោក លោកស្រី ប្រធានមន្ទីរព្រមទាំងក្រុមការងារ ពាក់ព័ន្ធ។ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ឯកឧត្ដម អភិបាលខេត្ត ក៏បានជូនពរក្រុមការងារ និងកងកម្លាំងទាំងអស់ដែលកំពុងឈរជើង សូមបានប្រកប និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង