លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាល ជាមួយកងកម្លាំង អាជ្ញាធរមានសមត្ថិកិច្ច និងក្រុមការងាររៀបចំសង្ក្រាន ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃ ពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរ ឯកឧត្តម គង់ សោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុក្ខដាក់ ក្នុងការរៀបចំតុបតែឲ្យកាន់តែមានសោភណ្ឌភាពបន្ថែមទៀត ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ព្រះនា ករិណីទេវី ដែលជាកូនទី ៤ កបិលមហាព្រហ្ម ដែលនឹងយកមកគ្រងដំណែងក្នុងពេលដ៏ខ្លីខាងមុខនេះ មួយផ្នែកទៀតក៏ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិ មកទស្សនា និងកម្សាន្តសប្បាយក្នុងឱកាសចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០០២ នេះ ស្របពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេស និងអនុញ្ញាតិឲ្យតាមបណ្តាខេត្តរៀបចំសង្ក្រាន្តផងដែរ ។
លោកជំទាវក៏បានផ្តាំផ្ញើរឲ្យអាជ្ញាធរខេត្ត ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុក្ខខ្ពស់ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ រីឯក្រុមការងារៀបចំសង្ក្រាន ត្រូវរៀបចំឲ្យបានល្អសមរម្យ ។ ពាក់ព័ន្ធនឹងចរាចរណ៍វិញ សមត្ថកិច្ចត្រូវសម្រួលឲ្យបានឆាប់ ដើម្បីបញ្ជៀសនូវការកកស្ទះ ។ លោកជំទាវក៏បានបន្តទៀតថា មិនត្រូវឲ្យការសប្បាយក្លាយជាទុក្ខដោយសារតែមានគ្រោះថ្នាក់ចរាចណ៍ និងការបាត់បង់សមាជិកគ្រួសារណាម្នាក់នោះទេក្នុងរយៈពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាកុំសេពគ្រឿងស្រវឹង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយការទទួលខុសត្រូវខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ លោកជំទាវក៏បានសំណូមពរឲ្យបងប្អូនទាំង អស់គ្នាត្រូវតែយកចិត្តទុក្ខដាក់បន្ថែមទៀត ដោយគោរពតាមវិធានការណ៍របស់ក្រសួងសុខាភិបាល គឺវិធានការណ៍ ៣ការពារ៣កុំ ទាំងអស់គ្នា។
បន្ទាប់មកលោកជំទាវកិត្តិសង្គហបណ្ឌិត រួមដំណើរដោយ ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីររាជការក៏បាន អញ្ជើញទស្សនាសួនច្បារតាមដងទន្លេ និងអញ្ជើញអុជធូបនៅ លោកតប៉ស៊ែតាយទី ផងដែរ ៕