អភិបាលខេត្តកណ្ដាល " យើងមានការប្រគំតន្ត្រីពីរកន្លែង និងមានតារាចម្រៀងល្បីៗរបស់ព្រះរាជាណាចក្រកម្ពុជាយើង គឺ លោក ខេមរៈសិរីមន្ត លោកខេម និងកញ្ញា តន់់ ចាន់សីម៉ា ព្រមទាំងតារាចម្រៀងល្បីៗជាច្រើនរូបទៀត នឹងមកចូលរួមសម្តែង ក្នុងព្រឹត្តិការណ៍ពិធីបុណ្យសង្ក្រាន្តខេត្តកណ្តាល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ " ។ ឯកឧត្ដមមានប្រសាសន៍ដូចនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបុណ្យ សង្ក្រាន្តខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះ ។