រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាយុវជនស្តីពី សុវត្ថិភាពចំណីអាហារ និងបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ នៅសាលាខេត្តកណ្តាល

ខេត្តកណ្តាល៖រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល តំណាងខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តនិងឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអញ្ជើញជាអធិបតីក្នុងវេទិកាយុវជនស្តីពី សុវត្ថិភាពចំណីអាហារ និងបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ នៅសាលាខេត្តកណ្តាល។ មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានថ្លែងថា៖វេទិកាថ្ងៃនេះ មានគោលបំណងបង្កើនការយល់ដឹងជាមូលដ្ឋានលើទិដ្ឋភាពទូទៅ និងសុវត្ថិភាពចំណីអាហារ និងការបញ្ចូលមីក្រូសារធាតុក្នុងចំណីអាហារ ដើម្បីចែករំលែក ចំណេះដឹង បទពិសោធន៍លើសុវត្ថិភាពចំណីអាហារ និងការបញ្ចូលមីក្រូសារធាតុក្នុងចំណីអាហារដល់យុវជន ឲ្យយល់ដឹងអំពីតួនាទី សក្តានុពលរបស់យុវជនក្នុងការចូលរួមផ្សព្វផ្សាយសារគន្លឹះលើសុវត្ថិភាព ចំណីអាហារ និងការបញ្ចូលមីក្រូសារធាតុក្នុងចំណីអាហារ ណែនាំយុវជនអំពីឱកាសក្លាយជា យុវជនជើងឯកអាហារូបត្ថម្ភ ។ឯកឧត្តមបន្តថា៖បញ្ហានេះ តម្រូវឱ្យរដ្ឋបាលខេត្តសហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីកែលម្អគ្រប់ខ្សែ សង្វាក់ផលិតកម្មស្បៀងអាហារ និងសុវត្ថិភាពចំណីអាហារ ទៅដល់អ្នកប្រើប្រាស់ព្រោះ សុវត្ថិភាព ស្បៀងអាហារគឺជាបញ្ហាសំខាន់សម្រាប់សុខភាពមនុស្សយើង ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋបាលខេត្ត សូមសំណូមពរបណ្តាផ្នែកពាក់ព័ន្ធ ត្រូវបង្កើនយុទ្ឋនាការផ្សព្វផ្សាយដល់ប្រជាជន មន្ត្រីរាជការ បុគ្គលិក និយោជិក កម្មករ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន និងធ្វើការនៅតាម រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា និងប្រជាពលរដ្ឋទូទៅឲ្យផ្លាស់ប្តូរឥរិយាបទមកទទួលទាន អាហារដែលមានសុវត្ថិភាព និងរបបអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងចម្រុះមុខ ដូចជា ៖ បន្លែ ផ្លែឈើស្រស់ ត្រី សាច់ និងស៊ុត ឲ្យបានច្រើនគ្រប់មុខនិងទៀងទាត់ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការអាហារដែលធ្វើឲ្យរាងកាយលូតលាស់បានល្អ មានសុខភាពល្អ និងបង្កើន ប្រសិទ្ធភាពការងារ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា៖អាហារគ្មានសុវត្ថិភាពបានបង្កការគំរាមកំហែងដល់សុខភាពជាសាកល ហើយបង្កគ្រោះថ្នាក់ដល់មនុស្ស គ្រប់រូប។ ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺងាយរងគ្រោះជាមួយនឹង បញ្ហាសុវត្ថិភាពចំណីអាហារ។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំមានកុមារជាង២២០ លាននាក់ កើតជំងឺរាករូស ហើយកុមារជាង៩៦,០០០នាក់ បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ។ ឯកឧត្តមបន្តថា៖ចំពោះចំណី អាហារគ្មានសុវត្ថិភាពបានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាករូស និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ ស្ថានភាពអាហារូបត្ថម្ភរបស់ជនងាយរងគ្រោះបំផុត។ ឯកឧត្តមបន្ថែម៖ថ្ងៃនេះ គឺជាឱកាសដ៏ល្អមួយដែលភាគីពាក់ព័ន្ធលើការងារសុវត្ថិភាពចំណីអាហារ ទាំងអស់ រួមទាំងយុវជនបានមកជួបជុំគ្នាដើម្បីពិភាក្សាលើប្រធានបទដ៏សំខាន់នេះ។ ឯកឧត្តមបានថ្លែងអំណរគុណដល់អង្គការហេឡែន ខេលល័រ អន្តរជាតិ កម្ពុជា គម្រោង MUSEFO របស់អង្គការ GIZ និងសកលវិទ្យាល័យ MSVU នៃប្រទេសកាណាដា ដែលបានសហការរៀបចំដល់វេទិកានេះ។

73735 Comments10 SharesLikeCommentShare

អត្ថបទទាក់ទង