រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ ពិភាក្សា លើការរៀបចំ ប្លង់ហេដ្ឋារចនាសម្ព័ន្ធក្រុង-ស្រុក តាប្រព័ន្ធវីដេអូអនឡាញ Zoom meeting

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្តាលបានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា លើការរៀបចំ ប្លង់ហេដ្ឋារចនាសម្ព័ន្ធក្រុង-ស្រុក តាប្រព័ន្ធវីដេអូអនឡាញ Zoom meeting ក្រោមអធិបតី ឯកឧត្តម​ នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងបានការអញ្ជើញចូលរួមផងដែរពីមន្ទីរពាក់ព័ន្ធ និងអភិបាលក្រុង-ស្រុក។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម​ នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យពិភាក្សាទៅលើប្លង់ហេដ្ឋារចនាសម្ព័ន្ធដែលបានរៀបចំឡើងដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសំដៅធ្វើយ៉ាងណាអោយដំណើរការនៃការរៀបចំកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តកណ្តាលទាំងមូល ប្រព្រឹត្តទៅបានលឿនឆាប់រហ័ស ស្របតាមលក្ខណៈបច្ចេកទេស ច្បាប់ និងអាចទទួលយកបានពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា កិច្ចប្រជុំនេះគឺជាការងារសំខាន់ក្នុងការចូលរួមមតិយោបល់ដោយធ្វើយ៉ាងណាអោយដំណើរការគម្រោងនេះ សម្រេចបានឆាប់រហ័ស ដើម្បីដាក់ជូនក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងសម្រេចជាគោលការណ៍ផ្លូវច្បាប់ក្នុងដំណើរការនៃការរៀបចំកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធនេះជូនប្រជាពលរដ្ឋ។

អត្ថបទទាក់ទង