រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តការងារ និងកិច្ចការរដ្ឋបាលរបស់ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២២

ខេត្តកណ្ដាល ៖ ព្រឹកនេះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោកគ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តការងារ និងកិច្ចការរដ្ឋបាលរបស់ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលខេត្តប្រចាំខែមេសា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាការអនុវត្តការងារប្រចាំថ្ងៃរបស់ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ដូចជា លទ្ធផល បញ្ហាប្រឈម និងទិសដៅការងារបន្ត និងការអនុវត្តវិន័យ និងតាមដានវត្តមានរបស់មន្ត្រីរាជការក្នុងសាលាខេត្ត ការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ពិធីការ នៅក្នុងសាលាខេត្ត ការងារចរាចរណ៍ឯកសារ ពិនិត្យ ពិភាក្សា កម្មវិធីការងារធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមចំណុះ របស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ព្រមទាំងពិនិត្យ តាមដានការងារសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិ និង ការវិវឌ្ឍនៃការគ្រប់គ្រងដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។

អត្ថបទទាក់ទង