ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកណ្ដាល តំណាង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានទទួលគណៈប្រតិភូសហព័ន្ធនារីខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកស្រី ង្វៀង ធីវៀង អនុប្រធានសហព័ន្ធនារីខេត្តអានយ៉ាងដែលតាមគំរោងគឺពិភាក្សាក្នុងពិធី ប្រគល់ ធុងចមោះទឹក និងចង្ក្រានអុសកែច្នៃ ដល់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្តកណ្តាល ។ លោកស្រី ង្វៀង ធីវៀង អនុប្រធានសហព័ន្ធនារីខេត្តអានយ៉ាង តំណាងលោកស្រី ឡ ប៊ិតហឿង ប្រធានសហព័ន្ធនារីខេត្តអានយ៉ាង បានឱ្យដឹងថាសហព័ន្ធនារីខេត្តអានយ៉ាង បានសហការជាមួយក្រុមហ៊ុនប្រឹក្សាវិនិយោគ និងពាណិជ្ជកម្ម លីមីតធីត (INTRACO) ក្រុមហ៊ុនភាគហ៊ុនរួមគ្នាជំរុញ និងអភិវឌ្ឍន៍ដោយចីរភាព (SIPCO) បាននាំយកធុងចមោះទឹក និងចង្ក្រានអុសកែច្នៃ ជាអំណោយ ជូនដល់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្តកណ្តាល ចំនួន ២៦០សម្រាប់ ក្នុងនោះ ធុងចមោះទឹកចំនួន ១៣០ធុង និងចង្ក្រានអុសកែច្នៃចំនួន ១៣០ចង្ក្រាន ។ លោកស្រីបន្ថែមថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង កាត់បន្ថយការប្រើប្រាស់ អុស និងធ្យូង ដើម្បីកាត់បន្ថយផ្សែង ដែលជាហេតុនាំអោយខូចបរិយាកាស និងជួយកាត់បន្ថយការចំណាយរបស់ប្រជាជនមួយកំរឹតផងដែរជាពិសេស ធុងចម្រះទឹក ជួយកាត់បន្ថយការការដាំទឹក ដោយការប្រើប្រាស់អុស ធ្យូង អគ្គីសនី មិនប៉ះពាល់ដល់បរិស្ថាន, កាត់បន្ថយកំដៅដោយសារការប្រើប្រាស់អុស ឬ ធ្យូង ពិសេសរួមចំណែកក្នុងកាកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ, កាត់បន្ថយពេលវេលា , ថវិកា និងកែលម្អការបំពុលបរិស្ថានក្នុងផ្ទះ ។ លោកស្រីបន្តថា ចង្ក្រានកែច្នៃសន្សំថាមពល អាចជួយកាត់បន្ថយការសាយភាយការបកាបូន,កាត់បន្ថយការបាត់បង់កម្ដៅ,ការពារ ខ្យល់,បង្កើនលទ្ធភាពផ្ទេរកម្ដៅ,កាត់បន្ថយជំងឺសួតរ៉ាំរៃ,ជំងឺផ្លូវដង្ហើម,ជំងឺភ្នែកឡើងបាយ និងផលប៉ះពាល់ចំពោះស្រ្តី មានផ្ទៃពោះ,ទប់ស្កាត់បានមួយផ្នែកនូវភ្លើងឆេះផ្ទះដោយសារការប្រើប្រាស់ចង្ក្រានធម្មតាក្នុងការចម្អិនម្ហូបអាហារ ។ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ក៏បាន សំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី ង្វៀន ធីវង អនុប្រធានសហព័ន្ធនារីខេត្តអានយ៉ាង,មន្ទីការបរទេសខេត្តទាំងអស់ និង លោក ហ្វាម ង៉ុកញ៉ាង ជាអ្នកគ្រប់គ្រងគំ រោងចែកចាយធុងចម្រះទឹក និងចង្ក្រាននៅកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំស្តីពីការពិគ្រោះយោបល់សហគមន៏អំពី ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច-សង្គមនិងបរិស្ថានរបស់ក្រុមគម្រោងចែកចាយធុងចម្រុះទឹក និងចង្ក្រានអុសកែច្នៃសន្សំ ថាមពល ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្តកណ្តាល ។ជាការពិតណាស់ ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន ក៏ដូចអតីតកាលបានបញ្ជាក់ឱ្យឃើញថា កម្ពុជា-វៀតណាមតែងតែជួយគា្នទៅវិញទៅមកក្នុងស្មារតីទទួលខុសត្រូវ និងសម្រេចឱ្យបាននូវឆន្ទៈរួមរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)អំពីចំណងទាក់ទង“ភូមិផងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរយូរអង្វែង” ។លោកជំទាវបានបន្តថាគម្រោងដែលយេីងបានពិភាក្សានេះពិតជាបានរួមចំណែកកែលំអរបរិស្ថាន ពិសេសសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅតាមជនបទ សំខាន់ឬួមចំណែកកាត់បន្ថយការចំណាយថវិកាប្រជាជនបានមួយចំណែកធំទៀតផង។