រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានទទួលមរណៈភាព

រដ្ឋបាលខេត្តកណ្ដាល មន្ត្រីរាជការ កងកម្លាំងទាំង៣ ព្រះសង្ឃ និងប្រជាពលរដ្ឋ ទូទាំងខេត្តកណ្ដាល ពិតជាមានសេចក្តីក្តុកក្តួលរន្ធត់ឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានទទួលមរណៈភាព កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦៖២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។ រដ្ឋបាលខេត្តកណ្ដាល មន្ត្រីរាជការ កងកម្លាំងទាំង៣ ព្រះសង្ឃ និងប្រជាពលរដ្ឋ ទូទាំងខេត្តកណ្ដាល សូមឧទ្ទិសបួងសួងដល់តេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង សូមឱ្យបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង