រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបើកវគ្គបណ្តុះបណ្តាល គណៈកម្មការ រដ្ឋបាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល គណៈកម្មការរដ្ឋបាលស្ដីពីតួនាទីនិងភារកិច្ចក្នុងការអនុវត្តនីតិ វិធីការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធចំនួន០៧ភូមិ គឺភូមិឃ្លាំងមឿងជើង ភូមិឃ្លាំងមឿងត្បូង ភូមិព្រែកក្របៅទី១ ភូមិព្រែកក្របៅទី២ ភូមិព្រែកក្របៅទី៣ ភូមិដូនហែម និងភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ជូនដល់ លោក លោកស្រី ដែលជាមេឃុំ មេភូមិអោយយល់ច្បាស់ពីនីតិវិធីការចុះបញ្ជីដីធ្លី និងយល់ច្បាស់ពីនីតិវិធីច្បាប់ និងចរាចរណ៍ណែនាំ តួនាទីនិងភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីជាលក្ខណប្រព័ន្ធ និងត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ សហការជាមួយមន្រ្តីសុរិយោដីដែលចុះមកវាស់វែងដីជូនប្រជាពលរដ្ឋនៅ ឃុំព្រែកអំពិលនៅថ្ងៃខាងមុខនេះ។ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានថ្លែងថា៖ ការបើកវគ្គបណ្តុះបណ្តាល គណៈកម្មការ រដ្ឋបាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះគឺដើម្បីអោយលោក លោកស្រីដែលជាសិក្ខាកាមបានយល់ច្បាស់ពីនិតិវិធី នៃការកំណត់ចុះវាស់វែងដីជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងដើម្បីអោយប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធសំគាល់ដីរបស់ខ្លួន និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីរវាង ម្ចាស់ដីដែលនៅជាប់ព្រំជាមួយគ្នា។ លោកបានអំពាវនាវដល់ លោកមេភូមិ ឃុំ ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ អោយបានគ្រប់ៗគ្នា ដោយអោយពួកគាត់រៀបចំនៅឯកសារពាក់ ព័ន្ធទាំងអស់ រួមមាន៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារផ្សេងៗ ដែលជាប់ទាក់ទងក្នុងការ វាស់វែងដីនេះ ដើម្បីងាយស្រួលក្នុងការវាស់វែង និងធ្វើប័ណ្ណកម្ម សិទ្ធជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។ លោកបានជំរុញដល់មន្រី្តពាក់ព័ន្ធ និងក្រុមចុះបញ្ជីទាំងអស់ ខិតខំបន្ថែមទៀត លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ។ ថ្លែងក្នុងឱកាសនោះ លោក ឃឹម សំភា អភិបាលរងស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការងារចុះបញ្ជីដីធ្លីនេះ ដើម្បីចូលរួមចំណែកក្នុងការបង្កើននូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយបានប្រសើរឡើង។លោក បានសំណូមពរ សូមអោយអាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀម កំណត់អោយបានច្បាស់លាស់ត្រឹមត្រូវនៅព្រំប្រទល់ដី ជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ។ជាពិសេស ពាក់ព័ន្ធនឹងដីធ្លី ត្រូវអោយបងប្អូនប្រជាពលរដ្ឋត្រៀម អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព លិខិតបញ្ជាក់ដីធ្លី បណ្តាំមរតក រឺសាក្រមតុលាការជាដើមដើម្បីអោយក្រុមការងារងាយស្រួលក្នុងការចុះវាស់វែងបានឆាប់រហ័ស។ លោកអភិបាលរងស្រុកបានរំលឹកដល់គណកម្មការរដ្ឋបាល​ដែលមានសមាសភាព​ឃុំ​ភូមិត្រូវពិនិត្យអោយបានត្រឹមត្រូវនូវ​តួលេខ​ដីរដ្ឋ​ សាលារៀន​ វត្ត​ បឹង​ព្រែក​ ដែលមាននៅក្នុងមូលដ្ឋាន​ដេីម្បីនៅពេលដែលប្រកាសតំបន់វិនិច្ឆយ័ក្នុងឃុំ​ ត្រូវកំណត់អោយច្បាស់លាស់​ថាតេីមានផ្ទៃដីប៉ុន្មានត្រូវចូលក្នុងបញ្ជី​ ផ្ទៃដីប៉ុន្មានដែលត្រូវត្រៀមធ្វេីការអភិវឌ្ឍន៏ក្នុងឃុំតាមផែនការរបស់ស្រុកនាពេលខាងមុខតាមការរីកចំរេីន​ និងប្លង់គោលរបស់ស្រុក។

អត្ថបទទាក់ទង