ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ចើញចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីសិក្សា រៀបចំ បង្កើត និងដំឡើងងម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង។ក្រុមការងារអន្តរក្រសួងដើម្បីសិក្សា រៀបចំ បង្កើត និងដំឡើងកម្រិតច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ ២៣ សសរ ចុះថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា។