រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលថ្នាក់ក្រុង ស្រុកស្ដីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម

+++++++++ ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ លោក នឹម នីរ៉ាដេត នាយកទីចាក់ការផែនការវិនិយោគខេត្ត បានចូលរួម បិទវគ្គបណ្ធុះបណ្ដាលស្ដីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ដល់គ្រូបង្គោលថ្នាក់ក្រុង ស្រុក ដោយមានចូលរួមពី រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកណ្ដាល ។ លោក នឹម នីរ៉ាដេត នាយកទីចាក់ការផែនការវិនិយោគខេត្តបានឱ្យដឹងថា ការអនុវត្តគណនេយ្យ ភាពសង្គម មានចក្ខុវិស័យផ្តោតទៅលើការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងប្រជាពលរដ្ឋ ការលើកកម្ពស់នូវសិទ្ធអំណាចរបស់ប្រជាពលរដ្ឋ និងគណនយ្យ ភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាម បែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបន្តថា ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ច្បាប់រៀបចំអង្គការ) និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលមានតួ អង្គស្ថាប័ន គ.ជ.អ.ប ត្រូវបានបង្កើតឡើង ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២០៨ /១៤២៩ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៨ ជាអ្នកដើរតួក្នុងការសម្របសម្រួលរៀបចំឱ្យមាន នូវព្រឹត្តការណ៍សំខាន់ៗទាំងនេះ។

ឆ្លៀតក្នុងឱកាសនោះដែរលោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកលោកសី ដែលបានអនុវត្តទៅតាមតួនាទីភារកិច្ច របស់ខ្លួននាពេលកន្លងមក ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ គោរពតាមនីតិវិធី និងគោលការណ៍ណែនាំ ដែលបានកំណត់នៅក្នុង បទដ្ឋានគតិយុទ្ធនានា។ វគ្គបណ្តុះបណ្តាលនេះ ក៏ជាឱកាសមួយសម្រាប់មន្ត្រីអង្គភាព ដែលពាក់ព័ន្ធ ពេលអនុវត្តនៅត្រង់ចំណុចណាមួយនោះ មិនទាន់មានភាពច្បាស់លាស់ យើងបានផ្លាស់ប្ដូរមេរៀន បទពិសោធន៍ពីគ្នាទៅវិញទៅមក កាន់តែច្បាស់ថែមទៀត ដើម្បី យកចំណេះដឹងទាំងនេះ ទៅបន្តនៅថ្នាក់ក្រុងស្រុក របស់លោក លោកស្រី។ លោកបន្ថែមទៀតថាចំពោះការបំពេញការងារអំពីគណនេយ្យភាពសង្គមក្នុងភូមិសាស្ត្រខេត្តកណ្តាល នាពេលកន្លងមក គឺសង្កេតឃើញថា ទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សំគាល់។ ជំនួសមុខឱ្យរដ្ឋបាលខេត្ត លោកបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោក លោកស្រីទាំងអស់គ្នា ដែលជាតួអង្គផ្នែកផ្គត់ផ្គង(អង្គភាពរដ្ឋ) និងផ្នែកតម្រូវការ(អង្គការ និងប្រជាពលរដ្ឋ) ដែលបានចូលរួមចំណែកអនុវត្តកម្មវិធីរបស់រាជរដ្ឋាភិបាលដែលបានដាក់ ចេញនេះ។

ទន្ទឹមនឹងនេះ ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគណនេយ្យភាពសង្គមនៅថ្នាក់ជាតិលោកក៏សូមស្នើឱ្យមន្ត្រីទទួលបន្ទុកការបញ្ចូលទិន្នន័យឱ្យបានទាន់ពេលវេលាដែលថ្នាក់ជាតិបានកំណត់។ លោកក៏បាមផ្ដាំផ្ញើរដល់ លោក លោកស្រីជាគ្រូបង្គោលនៅថ្នាក់ក្រុងស្រុក នៅពេលត្រលប់ ទៅវិញត្រូវរាយការណ៍ជូនគណៈអភិបាលរបស់ខ្លួន និងស្នើសុំគោលការណ៍រៀបចំបើកវគ្គ នេះបន្តនៅថ្នាក់ក្រុងស្រុក ជូនដល់រដ្ឋបាលឃុំសង្កាត់ សាលាបឋមសិក្សា និងមណ្ឌលភាព ដែលជាអង្គភាពផ្តល់សេវាទាំងបី ដែលថ្នាក់ជាតិបានកំណត់យកមកអនុវត្តក្នុងកម្មវិធីផែន ការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម។ បើនៅត្រង់ចំណុចណាដែលមិនទាន់មាន ភាពច្បាស់លាស់នោះ សូមសួរនាំមកគ្រូបង្គោលថ្នាក់ខេត្តបន្ថែម ។

អត្ថបទទាក់ទង