រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមរៀបចំទទួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅវិទ្យាល័យជ័យវរ្ម័នទី៧ ស្រុកកៀនស្វាយ

++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទទួលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅវិទ្យាល័យជ័យវរ្ម័នទី៧ ស្រុកកៀនស្វាយ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកអភិបាលស្រុកកៀនស្វាយ ប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបីផងដែរ។ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការណែនាំដល់កងកម្លាំង និងអ្នកពាក់ព័ន្ធត្រូវរៀបចំសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ត្រូវរៀបចំទីតាំង និងក្រុមគ្រូពេទ្យអោយបានល្អប្រសើរសំដៅធ្វើយ៉ាងណាអោយការអនុវត្តការងារចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រកបដោយភាពរលូន និងមានភាពល្អប្រសើរ៕

អត្ថបទទាក់ទង