រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រធានសាខកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការីបាន​ជួបសំណេះសំណាល​ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​

ខេត្តកណ្ដាល៖ នារសៀលថ្ងៃពុធទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានសាខកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការីបាន​ជួបសំណេះសំណាល​ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូន​ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨៣ គ្រួសារ ក្នុងភូមិចំនួន ៣ នៃឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។នាឱកាសនោះដែរ ខ្ញុំបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ទាំង០៣ ភូមិ មានចំនួន ៨៣ គ្រួសារ ដោយក្នុងមួយគ្រួសារដែលរងគ្រោះទាំងស្រុង ទទួលបានថវិកា ៤០០០០០៛ គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ទទួលបានថវិកា ២០០០០០៛ គ្រួសាររងគ្រោះដោយ អន្លើ ទទួលបានថវិកា ១០០០០០៛ អ្នករងរបួស ធ្ងន់ ០១ នាក់ ទទួលបានថវិកា ២០០០០០៛ អ្នករងរបូសស្រាល ០២ នាក់ ទទួលបានថវិកា ២០០០០០៛ និងជារួមទទួលបាននូវអង្ករ ២០៧៥ គីឡូក្រាម មី ៨៣ កេស ត្រីខ ៨៣ កំប៉ុង ទឹកសុទ្ធដបធំ ៨៣ លីត្រ ទឹកស៉ីអ៉ីវ ៨៣ យួរ ទឹកត្រី ៨៣ យួរ ម៉ាស់ ៨៣ ប្រអប់ ជែលលាងដៃ ៨៣ ដប និងកៅតង់១២ គ្រួសារដែលរងគ្រោះទាំងស្រុង ១២ បន្ទះ។ទីណាមានទុក្ខ ទីនោះមានសម្ដេចទាំងទ្វេរ! ទីណាមានទុក្ខទីនោះ​ ទីនោះមានកាកបាទក្រហមកម្ពុជា! សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ សម្ដេចទាំងទ្វេរ៕

អត្ថបទទាក់ទង