រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លូវបេតុងអាមេប្រវែង ២០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់០.២ម៉ែត្រ នៅភូមិបារាជ និងភូមិស្វាយជ្រំ ស្រុកខ្សាច់កណ្តាល និងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

+++++++++++ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធផ្លូវបេតុងអាមេប្រវែង ២០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់០.២ម៉ែត្រ នៅភូមិបារាជ និងភូមិស្វាយជ្រំ ស្រុកខ្សាច់កណ្តាល និងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯមដែលជាចំណងដៃថ្មី ផ្តល់ជូនប្រជាពលរដ្ឋរស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម និងភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ប្រើប្រាស់ជាផ្លូវការ។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា៖

ការ​កសាង និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាចលករមួយដ៏ប្រសើរ ដែល​ជួយ​​សម្រួល​ដល់​លំហូរដោយ​សេរី​គ្រប់​ផ្នែក​ទាំង​អស់​លើគ្រប់វិស័យ ដើម្បីជួយទប់លំនឹងស្ថិរភាពកំណើនម៉ាក្រូសេដ្ឋកិច្ច រួមទាំងការលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិត របស់បងប្អូនប្រជាពលរដ្ឋ។ឯកឧត្តមបន្តថា៖ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេ នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្រប តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអគ្គមហារដ្ឋ បុរស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។រាជរដ្ឋាភិបាល បានយកធនធានមនុស្សជាអាទិភាព នៅគ្រប់ដំណាក់កាល នៃយុទ្ធសាស្ត្រចតុកោណ ជាពិសេសនៅក្នុងដំណាក់កាលទី៣ និងទី៤នេះ រាជរដ្ឋាភិបាល បាន កំណត់យក “ធនធានមនុស្ស” ជាអាទិភាពទី១ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ * មាន ផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ និង មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ” ។

សូមបញ្ជាក់ថា៖ផ្លូវបេតុងអាមេប្រវែង ២០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់០.២ម៉ែត្រ គឺជាការជួយឧបត្ថម្ភដោយលោកឧកញ៉ា គង់ ប៊ុនហាវ អគ្គនាយកក្រុមហ៊ុនបុរីវីឡាទួលសង្កែស៊ីធី និងលោកជំទាវ និងលោកឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុនបុរីចតុមុខស៊ីធី និងលោកជំទាវ។

អត្ថបទទាក់ទង