ខេត្តកណ្តាល៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.កស.ក) ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ខ្លួន ក្រោមអធិបតី លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកណ្តាល ដោយមានការចូលរួមពី លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ និងលោកលោកស្រី ដែលជាប្រធាន គ.ក.ស.ក ក្រុង-ស្រុកផងដែរ។ថ្លែងក្នុងកិច្ចប្រជុំនេះលោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារដែល គ.ក.ស.ក ថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក និងគ.ក.ន.ក ឃុំ-សង្កាត់ ខិតខំសម្រេចបានប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដែលលទ្ធផលដ៏ល្អប្រសើរនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងវិស័យការងារសេវាសង្គម និងក្នុងវិស័យកិច្ចការស្ត្រី និងកុមារ។លោកជំទាវ នួន នារតី បញ្ជាក់ថា បើទោះបីជា គ.ក.ស.ក គ្រប់លំដាប់ថ្នាក់សំរេចបាននូវលទ្ធផលការងារបានច្រើន និងល្អយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខ្វះខាត់តិចតួចដែលតម្រូវឱ្យសមាជិកក្នុងអង្គប្រជុំទាំងអស់ ត្រូវរួមគ្នាដើម្បីរកនូវដំណោះស្រាយទៅលើចំណុចខ្វះខាតទាំងនោះឱ្យបានទាន់ពេលវេលា ពីព្រោះគោលបំណងដ៏សំខាន់បំផុតក្នុងកិច្ចប្រជុំនេះគឺរៀបចំឡើងដើម្បីត្រួតពិនិត្យទៅលើសមិទ្ធិផលការងារដែលសម្រេចបាន ស្វែងរកបញ្ហាប្រឈមចំណុចខ្វះខាត យកមករួមគ្នាពិនិត្យពិភាក្សារកដំណោះស្រាយ ទុកសម្រាប់ជាគន្លឹះក្នុងការអនុវត្តទិសដៅការងារបន្ត ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ប្រធាន គ.ក.ស.ក ខេត្ត ក៏បានស្នើដល់អង្គប្រជុំទាំមូល សូមរួមគ្នាបញ្ចេញជាមតិយោបល់ ដើម្បីរួមគ្នាកែសម្រួលទៅលើរបាយការណ៍ឆមាសទី១ សំដៅធ្វើឱ្យរបាយការណ៍នេះកាន់តែមានភាពត្រឹមត្រូវ ខ្លីហើយច្បាស់លាស់ បំពេញចំណុចខ្វះខាត់បានគ្រប់ជ្រុងជ្រោយ។ការចុះគាំទ្រ គ.ក.ស.ក ក្រុង-ស្រុក និង គ.ក.ន.ក ឃុំ-សង្កាត់ ដើម្បីពិនិត្យ និងជំរុញការអនុវត្ត សកម្មភាពសេវាសង្គម និងសយសុខទុក្ខ ប្រឹក្សាយោបល់ជាមួយគ្រួសារស្ត្រី និងកុមារជួបការលំបាក ជនរង គ្រោះ និងងាយរងគ្រោះ និងកុមារក្រោយសមាហរណកម្មពីមណ្ឌលថែទាំទៅគ្រួសារវិញសូមជម្រាបថា ក្នុងទិសដៅការងារឆមាសបន្តបន្ទាប់នេះ គឺ.ក.ស.កខេត្ត នឹងត្រៀមរៀបចំវេទិការផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការចិញ្ចឹមកូនបែបវិជ្ជមាន ការបំបែកកូនចេញពីគ្រួសារ ដោយមិនចាំបាច់។ ត្រៀមរៀបចំវគ្គតម្រង់ទិសស្តីពីតួនាទី ភារកិច្ច គ.ក.ស.ក ក្រុង/ស្រុក គ.ក.ន.ក ឃុំ/សង្កាត់ ក្នុងការលើកកម្ពស់សេវាសង្គម។