រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំផ្សារដែក

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី​០៤ ខែ​កក្កដា​ ឆ្នាំ២០២២ នៅសាលាឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំផ្សារដែកក្នុងអាណត្តិទី៥ ក្រោមអធិបតីភាព​ ឯកឧត្តម​ តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល។ក្នុងពិធីនេះមានការអញ្ជើញចូលរួម ពីលោក​ ប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋ​ជាច្រើនរូបផងដែរ។មានប្រសាសន៍ក្នុងឱកាសនោះ​៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន។ ក្នុងឱកាសនោះឯកឧត្តមក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា​ អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងលោកស្រី អស់​លោក​ដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិ​ទី៥ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បី​បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំ របស់ខ្លួន។ សូមបញ្ជាក់ថា៖សមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានដូចជា៖ ១- លោក ញឹប ចាន់ ជាប្រធានក្រុមប្រឹក្សាឃុំ២- លោក ជា សារ៉ុម ជាសមាជិកក្រុមប្រឹក្សាឃុំ៣- លោក ហ៊ូ សារ៉ាយ ជាសមាជិកក្រុមប្រឹក្សាឃុំ៤- លោក សុខ កុល ជាសមាជិកក្រុមប្រឹក្សាឃុំ៥- លោក ផាក់ សេងហាក់ ជាសមាជិកក្រុមប្រឹក្សាឃុំ៦- លោក ញ៉ែម នី ជាសមាជិកក្រុមប្រឹក្សាឃុំ៧- លោកស្រី ខឹម រដ្ឋធីជាសមាជិកក្រុមប្រឹក្សាឃុំ។

អត្ថបទទាក់ទង