រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម ប្រាក់សារ៉ាត់ ផ្តាំផ្ញើ ក្រុមប្រឹក្សា ឃុំបែកចាន ដែលទើបជាប់ឆ្នោតថ្មី ត្រូវបំរើ សេវាសាធារណ: ជូនប្រជាជន ដោយមិនត្រូវរើសអើង ការបែងចែក បក្ខពួក ឬប្រកាន់ និន្នាការនយោបាយ អ្វីឡើយ

អង្គស្នួល៖ ខណ:ចូលរូម ប្រកាសសុពលភាព ក្រុមប្រឹក្សាឃុំបែកចាន ស្រុកអង្គស្នួល អាណត្ដិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ អភិបាលរង ខេត្តកណ្តាល ឯកឧត្តម ប្រាក់សារ៉ាត់ បានផ្តាំផ្ញើអោយ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតថ្មី ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវា សាធារណៈនានា ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ របស់ខ្លួន ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម ឬនិន្នាការនយោបាយ អ្វីឡើយ ។ ឆ្លៀតឱកាសនោះ ឯកឧត្ដម អភិបាលរងខេត្ត បានណែនាំអោយក្រុមប្រឹក្សាឃុំអាណត្តិថ្មី ត្រូវបន្តអនុវត្តការងារគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាឃុំអាណត្តិចាស់ បន្តទៀត សំដៅធានា ឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការ អភិវឌ្ឍនៅមូលដ្ឋាន របស់ខ្លួន អោយមានការរីកចំរើន ឈានឡើង៕

អត្ថបទទាក់ទង