+++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំព្រែកដំបងក្នុងអាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តម អៀង ទូច អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចុះជួយឃុំព្រែកដំបង ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឱកាសនោះ៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានថ្លែងការកោតសរសើរចំពោះ លោកលោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ ទាំងអស់ ក្នុងអាណត្តិទី៥ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្តនិងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំឃុំព្រែកដំបង ដើម្បីអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងឱកាសនោះឯកឧត្តមក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងអស់លោកដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិទី៥នេះ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាពផ្តាច់ជ្ញាក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន។ សូមបញ្ជាក់ថា៖សមាភាពប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំព្រែកដំបង ស្រុកមុខកំពូល មានចំនួន១១រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន៩រូប និងគណបក្សភ្លើងទៀនចំនួន២រូប៕