+++++++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំពញាឮក្នុងអាណត្តិទី៥ ក្រោមអធិបតីភាពឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានថ្លែងការកោតសរសើរចំពោះ លោកលោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ ទាំងអស់ ក្នុងអាណត្តិទី៥ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្តនិងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំឃុំពញាឮ ដើម្បីអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងឱកាសនោះឯកឧត្តមក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងអស់លោកដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិទី៥នេះ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាពផ្តាច់ជ្ញាក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន។ សូមបញ្ជាក់ថា៖សមាភាពប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំពញាឮ ស្រុកពញាឮ មានចំនួន៥រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន៤រូប និងគណបក្សភ្លើងទៀនចំនួន១រូប៕