រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំឈើទាល អាណត្តិទី៥ នៃស្រុកកៀនស្វាយ ខេត្តកណ្តាល

++++++++ ខេត្តកណ្ដាល ៖ ឯកឧត្ដម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំឈើទាល អាណត្តិទី៥ នៃស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២២តាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការទទួលស្គាល់សមាសភាព ប្រធានក្រុមប្រឹក្សាឃុំមេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំឈើទាល ដែលទើបជាប់ឆ្នោតនាពេលថ្មីៗនេះ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការក្នុងឃុំ និងប្រជាពលរដ្ឋប្រមាណ១០០នាក់ ។ លោក ស្រេង លឹមហួ នាយករងរដ្ឋបាលសាលាខេត្តកណ្ដាល បានបង្ហាញឱ្យដឹងជាផ្លូវការថា តាមរយៈការបោះឆ្នោតអាណត្តិទី៥នេះ សមាជិកក្រុមប្រឹក្សាឃុំមាន០៧រូប ដែលត្រូវជាប់ឆ្នោតក្នុងនោះ៣រូប ត្រូវបានតែងតាំងលោកស្រី អ៊ុក សឿន ជាមេឃុំឈើទាល ទី២លោក វ៉ន សុវណ្ណ ជាជំទប់ទី១ លោក ហ៊ុន គង់ ជាជំទប់ទី២ និង៤រូបទៀតជាសមាជិកក្រុមប្រឹក្សាឃុំឈើទាល ។ ឯកឧត្ដម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា ការចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាឃុំអាណត្តិទី៥នេះ ក៏មានរបាយការណ៍បង្ហាញនូវស្នាដៃដែលក្រុមប្រឹក្សាឃុំអាណត្តិទី៤សម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងកមផងដែរ ។ ដោយសារស្នាដៃអភិវឌ្ឍក្នុងអាណត្តិទី៤នេះហើយ ទើបនៅអាណត្តិទី៥នេះ ឃុំ បានទទួលនូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាពលរដ្ឋ ក្រោមឱវាទ ដ៏ច្រើនលើសលុប ។ក្នុងឱកាសនោះឯកឧត្តមក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងអស់លោកដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិទី៥នេះ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាពផ្តាច់ជ្ញាក្នុងការចូលរួមបញ្ចេញសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន។

អត្ថបទទាក់ទង