រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលបានអញ្ជើញចុះពិនិត្យ និងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋដល់ទីតាំង ដែលមានការជន់លិច ស្ថិតក្នុងភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យ និងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋដល់ទីតាំង ដែលមានការជន់លិច ស្ថិតក្នុងភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ព្រមទាំងបានឆ្លើយតប ក្នុងការជីកប្រឡាយ ដើម្បីធ្វើការរំដោះទឹកបញ្ជៀសនូវការជន់លិចដោយទឹកភ្លៀង និងបានជួសជុលផ្លូវបេតុងមួយខ្សែ និងបន្តជួសជុលផ្លូវដែលរងការខូចខាតមួយចំនួន ឱ្យបានល្អប្រសើរឡើងវិញ ព្រមទាំងបានយកចិត្តទុកដាក់ក្នុងការស្ដារនៅប្រពន្ធលូ។ ទន្ទឹមនឹងនោះដែរ ឯកឧត្ដមអភិបាលរងខេត្ត បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការជួសជុល ក៏ដូចជាស្ដានៅប្រព័ន្ធលូដើម្បីរំដោះទឹកនេះផងដែរ។

អត្ថបទទាក់ទង