រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំ មន្ទីរជំនាញពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច បានចុះពិនិត្យ និងដោះស្រាយករណីសំណូមពររបស់ក្រុមអ្នកតវ៉ាជាម្ចាស់រថយន្តកែចង្កូតពីស្តាំទៅឆ្វេងរហូតឈានដល់ការបិទផ្លូវជាតិប្រសព្វគ្នារវាងផ្លូវជាតិលេខ៤, ៤១ និង៥១ ស្ថិតនៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំ មន្ទីរជំនាញពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច បានចុះពិនិត្យ និងដោះស្រាយករណីសំណូមពររបស់ក្រុមអ្នកតវ៉ាជាម្ចាស់រថយន្តកែចង្កូតពីស្តាំទៅឆ្វេងរហូតឈានដល់ការបិទផ្លូវជាតិប្រសព្វគ្នារវាងផ្លូវជាតិលេខ៤, ៤១ និង៥១ ស្ថិតនៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជាលទ្ធផល ក្រុមអ្នកតវ៉ាចំនួន ១៨នាក់ តំណាងឱ្យក្រុមអ្នកតវ៉ាចំនួន ៩៧នាក់ មានការអបអរសាទរសប្បាយរីករាយទទួលយកតាមការដោះស្រាយរបស់រដ្ឋបាលខេត្តកណ្តាល និងបានសន្យាថាបញ្ឈប់ការបិទផ្លូវជាបន្តទៀត ព្រមទាំងបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ ក្រុមអ្នកតវ៉ាទាំងអស់គ្នា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានអនុញ្ញាតឱ្យឡានកែឆ្នៃទាំងអស់បានចូលបង់ពន្ធតាមច្បាប់កំណត់ ដោយមិនចាំបាច់កែចង្កូតពីស្តាំទៅឆ្វេងទេ និងបានថ្លែងអំណរគុណចំពោះ រដ្ឋបាលខេត្តកណ្តាល ដែលបានដោះស្រាយសំណូមពរជូនពួកគាត់នាពេលនេះ៕

អត្ថបទទាក់ទង