ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងព្រែកស្វាយរលំ ដើម្បីកាយរំដោះទឹកដែលជន់លិចនៅភូមិលេខ១ ភូមិលេខ១ក ភូមិលេខ២ ទម្លាក់ចូលទៅក្នុងទន្លេ ជាពិសេសឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋអោយបានគ្រប់គ្នាពាក់ព័ន្ធដល់ដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានការប៉ះពាល់ដោយសារការស្តាប្រឡាយរំដោះទឹកនេះ ។