ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាលតំណាងឯកឧត្ដម គង់សោភ័ណ្ឌ អភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ង៉ោ សិទ្ធិគុណ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃវេទិកាសង្គមស៊ីវិលទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស របស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក។ កិច្ចប្រជុំមានគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល ការងារកម្រិតបច្ចេកទេសរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយរដ្ឋបាលខេត្តមន្ទីរអង្គភាពជំនាញជុំវិញខេត្តរដ្ឋបាលក្រុង-ស្រុក គឺដើម្បីសម្របសម្រួលការងារសង្គមស៊ីវិលដើម្បីសម្រេចបាននូវសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា។ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្ត បានសំណូមពរដល់មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពស្រង់ទិន្នន័យចំនួនឈ្មោះសមាគម សហគមន៍បង្គោល ឥណទាននានាដែលបានចុះបញ្ជី បំពេញផ្លូវច្បាប់ហើយ និងមិនទាន់បានបំពេញបែបបទផ្លូវច្បាប់ក្ដីត្រូវផ្ញើមកឱ្យ វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងចម្លងជូនមករដ្ឋបាលខេត្តមួយច្បាប់ផងឲ្យទាន់ពេលវេលាដែលបានកំណត់។