ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះពិនិត្យមើលក្រុមការងារលើកទំនប់ និងស្តាព្រែកប៉ាវ ស្ថិតនៅភូមិលេខ៥ ព្រមទាំងបានចុះពិនិត្យស្ថានភាពព្រែកស្វាយរលំ ស្ថិតនៅភូមិលេខ២ និងភូមិលេខ៣ ដើម្បីរំដោះទឹកដែលបាននិងកំពង់ជន់លិច ។ បន្ទាប់ពីនោះឯកឧត្តម ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលស្ថិតនៅទំតាំងនោះផងដែរ ។