រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្តកណ្ដាល បានអញ្ជើញចូលរួម កិច្ចប្រជុំពិនិត្យ ពិភាក្សាលើការរៀបចំរបាយការណ៍សង្ខេប និងសូចនាករសំខាន់ៗ ដែលជាសមិទ្ធផលរយៈពេល៥ឆ្នាំ

ខេត្តកណ្ដាល ៖ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្តកណ្ដាល បានអញ្ជើញចូលរួម កិច្ចប្រជុំពិនិត្យ ពិភាក្សាលើការរៀបចំរបាយការណ៍សង្ខេប និងសូចនាករសំខាន់ៗ ដែលជាសមិទ្ធផលរយៈពេល៥ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតិភាព ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងឱ្យខេត្តនីមួយៗនៃព្រះរាជាណាចក្រកម្ពុជាផ្សព្វផ្សាយពីសមិទ្ធផលនានារយៈពេល៥ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់ខេត្តដែលសម្រេចបាន។

អត្ថបទទាក់ទង