ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងទិសដៅការងារបន្តរបស់ខេត្តកណ្ដាល ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យបន្ថែមលើការរៀបចំកម្មវិធី និងការថែរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងកិច្ចប្រជុំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២២ត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦។គួរបញ្ជាក់ដែរថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃ០៨ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ដោយមានអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ។