រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាលរួមជាមួយកងកម្លាំងទាំងបី​ មន្ត្រីរដ្ឋបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីក្រុងពិលីបុកគ្រឹះសាងសង់អាគារសិក្សា មួយខ្នងកំពស់ពីរជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានបណ្ដោយ ៤៥ ម៉ែត្រ និងទទឹង ១៣,៥ម៉ែត្រ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយកងកម្លាំងទាំងបី​ មន្ត្រីរដ្ឋបាលខេត្តកណ្តាល និងឧត្តមសេនីយ៍ត្រី តុង អាន នាយកសាលានគរបាលជាតិ ភូមិភាគ៦តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ព្រមទាំងថ្នាក់ដឹកនាំ គ្រូនគរបាល មន្រ្តីសាលា សិស្សនាយនគរបាល នាយនគរបាលរង បានអញ្ជើញចូលរួមពិធីក្រុងពិលីបុកគ្រឹះសាងសង់អាគារសិក្សា មួយខ្នងកំពស់ពីរជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានបណ្ដោយ ៤៥ ម៉ែត្រ និងទទឹង ១៣,៥ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ។ សូមបញ្ជាក់ថាសំណង់អាគារនេះសាងសង់ដោយក្រុមហ៊ុនម៉ៅការសំណង់ LSH Construction ប្រើប្រាស់ថវិកាសរុបប្រមាណ 40 ម៉ឺនដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមខែឧសភា ឆ្នាំ២០២៣ ។

អត្ថបទទាក់ទង