ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកខ្សាច់កណ្តាល ដោយមានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុក លោកស្រីអភិបាលរងស្រុកនាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១៨។ ក្នុងកិច្ចប្រជុំនោះ បានផ្តោតសំខាន់ទៅលើការងារមួយចំនួនរួមមាន៖-ការជំរុញការងារចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា-ការងារបរិស្ថាន -ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍តាមដងផ្លូវ នាពេលរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ -បន្តការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទូទាំងស្រុក.