រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាវិវាទដីធ្លី នៅភូមិព្រែកតាកេរ ឃុំកោះធំ ខ ស្រុកកោះធំ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាវិវាទដីធ្លី នៅភូមិព្រែកតាកេរ ឃុំកោះធំ ខ ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជំនាញនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងតំណាងម្ចាស់ដី នៅសាលប្រជុំសាលាខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានបញ្ចប់ករណីទំទាស់វិវាទដីធ្លី នៅភូមិព្រែកតាកេរ ឃុំកោះធំ ខ ស្រុកកោះធំ ខេត្តកណ្តាល ដោយគ្មានអ្នកចាញ់គ្មានអ្នកឈ្នះ ដែលមានការចង្អុរបង្ហាញពីឯកឧត្តមអភិបាលខេត្ត ដោយភាគីទំនាស់ទាំងសងខាងឯកភាពគ្នាព្រមបញ្ចប់ទំនាស់ប្រកបដែលភាពសប្បាយរីករាយ។

អត្ថបទទាក់ទង