រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានបើកកិច្ចប្រជុំសម្រេចបង្កើតក្រុមការងារទទួលខុសត្រូវ របស់អនុគណៈកម្មការវប្បធម៌ សិល្បៈ សោតទស្សន៍ និងរៀបចំប្រទីប ក្នុងពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានបើកកិច្ចប្រជុំសម្រេចបង្កើតក្រុមការងារទទួលខុសត្រូវ របស់អនុគណៈកម្មការវប្បធម៌ សិល្បៈ សោតទស្សន៍ និងរៀបចំប្រទីប ក្នុងពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីជំរុញឲ្យពិធីប្រណាំងទូកប្រកដោយបានជោគជ័យ និងមានប្រសិទ្ធភាព នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក នៅពេលខាងមុខនេះ ។ លោកជំទាវ បញ្ជាក់ថា សម្រាប់ក្រុមការងារត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ សម្រាប់ដំណើរការពិធីប្រណាំងទូក ឆ្នាំ២០២២ ក្នុងគោលដៅទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី និងភារកិច្ច ដែលបានចាត់តាំងក្នុងពិធីប្រណាំងទូកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ។

អត្ថបទទាក់ទង