ខេត្តកណ្ដាល៖ កិច្ចប្រជុំស្ដីពីការណែនាំក្រុមហ៊ុនកាស៊ីណូ សណ្ឋាគារនៅជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ឱ្យគោរព និងអនុវត្តច្បាប់ប្រទេសកម្ពុជា និងសហការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបទល្មើសគ្រប់ប្រភេទ នៅស្នងការនគរបាលខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារក្នុងតំបន់ជ្រៃធំ ឃុំសំពៅពូនស្រុកកោះធំ។