រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំ៏គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការងារការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមរដ្ឋបាលក្រុង-ស្រុក សម្រាប់ខែកញ្ញា

++++++ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ គណៈកម្មការដឹកនាំ សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររដ្ឋបាលក្រុង-ស្រុក លើការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីអភិបាលក្រុង-ស្រុកទាំង១១ មន្ទីរពាក់ព័ន្ធ និងមន្ត្រីមួយចំនួន នៅសាលាខេត្តកណ្តាល។ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា បញ្ហាប្រឈមនៃការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមក្រុង-ស្រុក គឺជារឿងដែលស្មុគស្មាញ ដែលទាមទារឲ្យយើងទាំងអស់គ្នាទាំងភាគីប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ចាំបាច់ត្រូវតែសហការគ្នាជាប្រចាំ ក្រុមហ៊ុនប្រមូលសំរាម ត្រូវប្រមូលសំរាមឲ្យទាន់ពេលវេលា រីឯប្រជាពលរដ្ន ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមប្រភេទសំរាម និងតាមទីតាំងដែលបានកំណត់ ត្រូវបញ្ឈប់ការបោះសំរាមពាសវាលពាសកាល ជាពិសេសអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ និងឃុំ-សង្កាត់ ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាប្រមូលសំរាម និងការរៀបចំយន្តការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានបន្ថែមថា រដ្ឋបាលខេត្តបានសហការជាមួយថ្នាក់ជាតិ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសមាគមន៍មូលដ្ឋាន តាមរយៈការគៀងគរធនធាន ជំនួយបច្ចេកទេស បច្ចេកវិទ្យា ការវិនិយោគ ការចូលរួម និងការគាំទ្រគ្រប់រូបភាព លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ព្រមទាំងបាន ផ្តល់ការអនុញ្ញាត និងទទួលស្គាល់លើការរៀបចំទីលានចាក់សំរាមថ្មី របស់រដ្ឋបាលក្រុង-ស្រុក និងក្រុមហ៊ុនប្រមូលសំរាម។

អត្ថបទទាក់ទង