ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោក ជី ស៊ីវត្ថា នាយករដ្ឋបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តកិច្ចការរដ្ឋបាល និងការគ្រប់គ្រងនៅតាមទីចាត់ការ អង្គភាព ចំណុះឱ្យរដ្ឋបាលខេត្ត រួមទាំងកិច្ចការផ្សេងៗ និងកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន ជាជំនួយការឱ្យគណៈកម្មការរៀបចំពិធី បុណ្យអុំទូក (ក្រុងតាខ្មៅ) ខេត្តកណ្តាល។ ក្នុងកិច្ចប្រជុំនេះដែរ លោកនាយករដ្ឋបាលខេត្ត បានស្នើដល់គ្រប់បណ្ដារទីចាត់ការ និងអង្គភាពចំណុះឱ្យរដ្ឋបាលខេត្តទាំងអស់ ត្រូវពង្រឹង និងអនុវត្តការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព ប្រកបដោយស្នារតីទទួលខុសត្រូវខ្ពស់ និងសូមស្នើដល់ ទីចាត់ការ អង្គភាព និងមន្ត្រីទាំអស់ ត្រូវបញ្ជូនរាល់ឯកសារនានារបស់រដ្ឋបាលខេត្តអោយបានលឿន ជាពិសេសត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ និងឆាប់រហ័ស ។