រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ក្រុមការងារប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ក្រុមការងារប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ ដោយមានការអញ្ជើញចូលរួមពីស្នងការរងនគរបាលខេត្ត មេបញ្ជាការរងប្រតិបត្តិការសឹករងកណ្តាល មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងទីតាំងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មនានាឱ្យបានល្អប្រសើរ និងស្របទៅតាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា នៃរដ្ឋបាលខេត្តកណ្តាល។ឯកឧត្តម ក៏បានណែនាំដល់រដ្ឋបាលស្រុកទាំងអស់ ព្រមទាំង កងកម្លាំងសមត្ថកិច្ចទាំងបី ត្រូវពង្រឹងការ ត្រួតពិនិត្យ និងបង្ក្រាបរាល់បទល្មើសទាំងអស់ដោយគ្មានការលើកលែង។

អត្ថបទទាក់ទង