រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលអំណោយពីសប្បុរសជនសម្រាប់ចូលរួមអបអរសាទរពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលអំណោយពីសប្បុរសជនសម្រាប់ចូលរួមអបអរសាទរពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងសម្តែងនូវការកោតសរសើរពីសន្តានចិត្ត ដ៏សប្បុរសធម៌ដ៏ថ្លៃថ្លាបំផុត ជូនចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីជាសប្បុរសជន ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយដល់រដ្ឋបាលខេត្តនាពេលនេះ។នាមឈ្មោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ៖ -ឯកឧត្តមបណ្ឌិត ស្រេង វង្សហេង,ថវិកា៤លានរៀល -អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយក ទ្រី ភាពគ្រុប ថវិកា ៥០០០ ដុល្លារ -ឧកញ៉ា តាក់ ជីឡៅ និងលោកជំទាវ ថវិកា 0៨លានរៀល-លោកជំទាវ ធី សុវណ្ណថា ទឹកបរិសុទ្ធ ២០០កេស-ឧកញ៉ា ហ៊ួត ជា អង្ករ ៥០០គីឡូ-ឧកញ៉ា ភារម្យ វិចិត្រតារា អង្ករ ៥០០គីឡូ-អគ្គនាយក វណ្ណ ស៊ីថា អង្ករ ៥០០គីឡូ-អគ្គនាយក សាំ មុត អង្ករ ៥០០គីឡូ-លោក យន់ ដ៉ារា ទឹកបរិសុទ្ធ ៨០កេស -ក្រុមហ៊ុន DM Golden construction ថវិកា ០៥លានរៀល៕

អត្ថបទទាក់ទង