++++++++++++++++++ខេត្តកណ្ដាល៖ អ្នកសង្កេតការណ៍ជាតិរបស់សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្តាល ត្រូវតែអធ្យាក្រឹត្យ មិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានលើកឡើងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សម្រាប់អ្នកសង្កេតការណ៍ជាតិ របស់សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្តាល នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
ឯកឧត្ដម បន្តថា ក្នុងនាមជាអ្នកសង្កេតការណ៍របស់សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្តាល ត្រូវស្គាល់ពីសិទ្ធិ តួនាទី និងភារកិច្ច របស់អ្នកសង្កេតការណ៍ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២២ ដោយអនុវត្តដោយអធ្យាក្រឹត្យ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានផ្ដាំផ្ញើដល់ យុវជន ស.ស.យ.កខេត្តកណ្ដាលទាំងអស់ ត្រូវខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំក្នុងជួរថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងក្រុមការងារនានា ដើម្បីធ្វើជាស្នូលក្នុងការទាក់ទាញទឹកចិត្តយុវជនឱ្យ ចូលរួមក្នុងសកម្មភាព បម្រើសង្គមជាតិ បុព្វហេតុជាតិមាតុភូមិ។ គោរពតាមការដឹកនាំ និងចង្អុលបង្ហាញរបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាការដឹកនាំរបស់រដ្ឋបាលខេត្តឱ្យបានខ្ជាប់ខ្ជួនហើយបន្តខិតខំពង្រឹងទំនាក់ ទំនងឱ្យបានស្អិតរមួត រវាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ទីរ អង្គភាព ស្ថាប័ន គ្រឹះស្ថានសិក្សានៅក្នុងមូលដ្ឋានឱ្យបានកាន់តែរឹងមាំថែមទៀត។
ត្រូវខិតខំពង្រឹងចលនាយុវជនក្នុងសកម្មភាព ជួយការងារសង្គមឱ្យបានផុសផុល បង្កើនជំនឿទុកចិត្ត និងការគាំទ្រពីមហាជន ប្រជាជនថែមទៀត។ បន្តពង្រឹង គណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជា នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ថែមទៀត។ ត្រូវបន្តពង្រឹងសកម្មភាពបណ្តុះបណ្តាលសមត្ថភាពយុវជន ពង្រីកការងារមនុស្សធម៌ ការងារផ្តល់ឈាម ការងារសុខុ មាភាពសង្គម ការងារបរិស្ថាន សុវត្ថិភាពចរាចរ និងកីឡា។ ត្រូវគោរពតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ឲ្យបានខ្ជាប់ខ្ជួនដើម្បីបម្រើផល ប្រយោជន៍យុវជន និងសង្គមជាតិទាំងមូល។ ការពារយ៉ាងម៉ឹងម៉ាត់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោរព និងដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបា លកម្ពុជា ថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍ ហើយប្រឆាំងដាច់ខាត់ចំពោះជនអគតិទាំងឡាយណា ដែល មានគំនិតមួលបង្កាច់ ញុះញង់ បំបែកបំបាក់សាមគ្គីភាព លាបពណ៌។