រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធអាជ្ញាធរស្រុក និងលោក ហោ លីណា ព្រះរាជអាជ្ញារងខេត្តកណ្ដាល បានចុះត្រួតពិនិត្យ និងឈានដល់ការផ្អាកការដ្ឋានជីករណ្តៅដីមួយកន្លែង នៅភូមិបឹងរមាស់ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធអាជ្ញាធរស្រុក និងលោក ហោ លីណា ព្រះរាជអាជ្ញារងខេត្តកណ្ដាល បានចុះត្រួតពិនិត្យ និងឈានដល់ការផ្អាកការដ្ឋានជីករណ្តៅដីមួយកន្លែង នៅភូមិបឹងរមាស់ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ឯកឧត្តមអភិបាលរងខេត្តបានស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ត្រូវធ្វើការពិនិត្យ និងវាយតំលៃការដ្ឋានជីករណ្តៅដីមួយកន្លែងនេះមានលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវដែរឬទេ និងបានឃាត់ទុកគ្រឿងចក្រមួយចំនួនដើម្បីរងចាំការដោះស្រាយបន្តទៀត។ឯកឧត្ដមបន្តថា ការឈានដល់ការផ្អាកការដ្ឋានជីករណ្តៅដីមួយកន្លែងនេះដោយសារតែ ការដ្ឋាននេះ បានបំពាន ការជីកដីមានជម្រៅហួសការកំណត់ និងគ្មានអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាត , មិនធ្វើតាមការណែនាំរបស់អាជ្ញាធរ, ការដឹកជញ្ជូនដីដោយមិនគ្របតង់កៅស៊ូឲ្យបានត្រឹមត្រូវ , និងបង្កឲ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញទីតាំងការដ្ឋាននោះ ។

អត្ថបទទាក់ទង