រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យស្ថានភាពអគារសិក្សាសាលាមត្តេយ្យ ទួលត្នោត និងអនុវិទ្យាល័យ គគីរ ស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យស្ថានភាពអគារសិក្សាសាលាមត្តេយ្យ ទួលត្នោត និងអនុវិទ្យាល័យ គគីរ ស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ព្រមទាំងបានជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការស្រុក ព្រមទាំងក្មួយៗ សិស្សានុសិស្សទាំងអស់កំពុងសិក្សានៅក្នុងអនុវិទ្យាល័យ និងសាលាបឋមសិក្សាផងដែរ។សូមជម្រាបថា ស្ថានភាពអគារមតេ្តយ្យ ទួលត្នោត មានសភាពចាស់ទ្រុឌទ្រោម លិចទឹក ទន្ទឹមនោះរដ្ឋបាលខេត្ត គ្រោងរៀបចំផែនការដើម្បីជួសជុលកែលម្អរ ដាក់លូរំដោះទឹក នាពេលខាងមុខ។

អត្ថបទទាក់ទង